top of page

លេខទំនាក់ទំនង!

012 732 777

016 732 777

068 732 777

សូមស្វាគមន៍មកកាន់បូរី អិលអេចអិល !!!

បុរី អិល អេច អិល ខិតខំព្យាយាមដើម្បីក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា។ យើងផ្តល់ជូននូវស្តង់ដារខ្ពស់ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋាន ជាមួយនឹងទីផ្សារសក្តានុពលដ៏អស្ចារ្យបំផុតនៅក្នុងទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ យើងមានមោទនភាពខ្លាំងណាស់ដែលបានក្លាយជាជម្រើសដំបូងសម្រាប់អតិថិជន និងដៃគូរបស់យើង។

គម្រោងរបស់យើង

បុរី អិល អេច អិល សែនសុខ មានទីតាំងនៅតាមបណ្តោយផ្លូវ 105K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គឺជាទីតាំងអភិវឌ្ឍន៍ដ៏ពិសេសមួយសម្រាប់បច្ចុប្បន្ន និងអនាគត។ លើសពីនេះទៅទៀត ទីតាំងនេះស្ថិតនៅតំបន់ដែលមានមនុស្សរស់នៅច្រើន និងពេញនិយម ដែលព័ទ្ធជុំវិញដោយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ផ្សារម៉ាក្រូ និងគ្លូប៊លហៅស៍។ បុរី អិល អេច អិល សែនសុខ នឹងផ្តល់ភាពងាយស្រួលដល់ការទិញទំនិញ កន្លែងទទួលទានអាហារ និងការធ្វើដំណើរ។ ផែនការមេគម្រោងបុរីរួមមានចំនួន 180 ផ្ទះអាជីវកម្មដែលមានទំហំខុសៗគ្នា ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន។តំបន់នេះមានការអភិវឌ្ឍន៍ថ្មីៗជាច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ក្រុងទី៣ និងការអភិវឌ្ឍន៍ឧស្សាហកម្មធំៗផងដែរ។

អំពី​ពួក​យើង

បុរី អិល អេច អិល ជាក្រុមហ៊ុនបុត្រសមព័ន្ធរបស់ក្រុមហ៊ុន ឃូ ឌីវេឡុបម៉ិន គម្រោងនេះត្រូវបាននិងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ជាមួយនឹងការរចនាម៉ូតបែបទំនើបនៃផ្ទះនីមួយៗ ដែលត្រូវបានសិក្សាយ៉ាងលម្អិតដោយស្ថាបត្យករជំនាញៗ។ ផ្ទះគ្រប់ប្រភេទទាំងអស់ត្រូវបានសាងសង់ឡើងស្របតាមក្បួនច្បាប់ និងស្តង់ដារ ជាមួយនិងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ដោយមានគុណភាពនិងសោភ័ណភាពល្អនៃសំណង់ តម្លៃសមរម្យ សេវាកម្មល្អ មានសុវត្ថិភាព និងបរិស្ថានស្អាត បុរី អិល អេច អិល ទទួលបានការគាំទ្រ និងការពេញចិត្តយ៉ាងខ្លាំងពីអតិថិជន ហើយទាំងនេះជាកម្លាំងចិត្តដែលក្រុមហ៊ុនតែងតែប្តេជ្ញាចិត្តដើម្បីក្លាយជាក្រុមហ៊ុនដំបូងគេក្នុងការផ្តល់នូវសំណង់លំនៅឋានស្តង់ដារ។

ទំនាក់ទំនង

សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខខាងក្រោមនេះ ប្រសិនបើលោកអ្នកមានចម្ងល់ទាក់ទងនិងតម្លៃ លក្ខខណ្ឌបង់ប្រាក់ ឬអញ្ជើញមកមើលផ្ទះគំរូរបស់យើងផ្ទាស់។ បុរី អិល អេច អិល សែនសុខ ស្ថិតនៅតាមបណ្តោយផ្លូវ 105K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ទូរស័ព្ទ៖ +(855) 12 732 777 / 16 732 777 / 68 732 777

អ៊ីមែល៖ boreylhl@khougroup.com

  • Facebook
bottom of page